Tuesday, January 17, 2017

មឿន​ សុខហ៊ុច​ និង​ សរ​ រាជសីហ៍​ សុទ្ធ​តែ​ឈ្នះ​បរទេស​ក្នុង​ជំនួប​មិត្តភាព

ជើង​ខ្លាំង​របស់​កម្ពុជា​កីឡាករ​ មឿន​ សុខហ៊ុច​ ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់ ​Max Muay Thai​ ព្រម​ទាំង​កីឡាករ​ សរ​ រាជសីហ៍​ សុទ្ធ​តែ​យក​ជ័យជម្នះ​លើ​ដៃ​គូ​របស់​ខ្លួន​ នា​ជំនួប​ប្រដាល់​មិត្តភាព​កាល​ពី​យប់​ម្សិលមិញ​នេះ​នៅ​សង្វៀន​ CNC។​
មឿន សុខហ៊ុច ឆ្វេង សរ រាជសីហ៍ ខាងស្តាំ
អ្នក​ប្រដាល់​មាឌ​ធំ​មក​ពី​ខេត្ត​បាត់ដំបង​ សរ​ រាជសីហ៍​ បាន​យក​ឈ្នះ​ដៃ​គូ​ដែល​ជា​ជនជាតិ​អូស្ត្រាលី​ ថៃឡឺ ស៊ីតនឹងត្រាក់កាន​ ដែល​មក​ហាត់​នៅ​ក្លឹប​ប្រដាល់​ប្រទេស​ថៃ។​ គូ​នេះ​មាន​ការ​ជក់ចិត្ត​ពី​ទស្សនិកជន​មែន​ទែន​ដោយ​កីឡាករ​អូស្ត្រាលី​រូប​នេះ​រង​និង​រន្ទះ​កែង​របស់​ រាជសីហ៍ ​ច្រើន​កែង​ហើយ​មាន​របួស​ហូរ​ឈាម​ពេញ​មុខ​តែ​ជើង​ខ្លាំង​រូប​នេះ​មិន​បាន​បោះបង់​ការ​ប្រកួត​ចោល​នោះ​ទេ​តស៊ូ​រហូត​ចប់​ទឹក​ទី៥។​
សរ រាជសីហ៍ ក្រហម
ចំណែក​ជើង​ខ្លាំង​ម្នាក់​ទៀត​របស់​កម្ពុជា​ដែល​នោះ​គឺ​ កីឡាករ​ មឿន​ សុខហ៊ុច​ ក៏​បាន​យក​ជ័យជម្នះ​ពី​ដៃគូ​ដែល​ជា​ជនជាតិ​ថៃ​ដោយ​ពិន្ទុ​ផង​ដែរ។​ កីឡាករ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​របស់​កម្ពុជា​រូប​នេះ​មិន​បាន​ឈ្នះ​ពិន្ទុ​ដាច់​ដូច​គូ​មុន​នោះ​ទេ។​ ដោយ​សារ​សមត្ថភាព​កីឡាករ​ថៃ​ នីវវ៉ាំងច័ន្ទ ប៉ាកនផនសុរិន្ទ​ ខ្លាំង​ក្លា​ណាស់។​ ពួក​គេ​ទាំង​ពីរ​ប្រកួត​សម្រុក​គ្នា​រហូត​ដល់​ ៥ទឹក​ ហើយ​ពិន្ទុ​ទៀត​សោត​ចាញ់​ឈ្នះ​គ្នា​បន្តិចបន្តួច​នោះ​ទេ​ គូ​នេះ​ក៏​ជា​គូ​សងសឹក​ផង​ដែរ។​ ​កាល​​ជួប​គ្នា​លើក​ទី១​ នៅ​ប្រទេស​ថៃ​ បាន​ត្រឹម​អាជ្ញា​កណ្ដាល​បញ្ឈប់​ការ​ប្រកួត​ដោយ​មិន​ឲ្យ​ចាញ់​ឈ្នះ​ ព្រោះ​ពេល​មាន​របួស​ហូរ​ឈាម​ខ្លាំង​ដូច​គ្នា។​
មឿន​ សុខហ៊ុច
ការ​ប្រកួត​ប្រកួត​របស់​ មឿន​ សុខហ៊ុច​ និង​ សរ​ រាជសីហ៍​ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​ទូរទស្សន៍​ CNC​ ស្រប​ពេល​ដែល​សង្វៀន​មួយ​នេះ ​មិន​ទាន់​បាន​បង្កើត​កម្មវិធី​ខ្សែក្រវាត់​ឡើង​វិញ​នោះ​ទេ ​បន្ទាប់​ពី​កីឡាករ​ មឿន​ សុខហ៊ុច​ ឈ្នះ​រួច​មក៕​​
Share:

1 comment:

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *