តាមការឲ្យដឹងប្រភពព័ត៌មានក្នុងប្រទេសកូរ៉េបានចុះផ្សាយថា តារាចម្រៀងល្បី Rain និងមិត្តស្រី Kim Tae Hee បានប្រកាសជាផ្លូវការថា ពួកគេនឹងរៀបអាពាហ៍ពិពាហ៍នៅខែ កុម្ភៈ ឆ្នាំ ២០១៧នេះ។
_large.png)
ប្រភពបន្តថា តាមគម្រោងកំពូលគូស្នេហ៍មានប្រជាប្រិយភាពទាំងពីរ នឹងរៀបការនៅព្រះវិហារ Catholic Church នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៧។ អ្នកទាំងពីរចាប់ផ្ដើមទាក់ទងគ្នាដំបូង បន្ទាប់ពីជួបគ្នាពេលថត CF filming កាលពីឆ្នាំ២០១២។ គិតមកដល់ពេលនេះពួកគេស្រឡាញ់គ្នា៥ឆ្នាំហើយ។
យ៉ាងណាមិញ គ្រាន់តែព័ត៌មាននេះបានចុះផ្សាយ ផលិតកម្មរបស់តារាទាំងពីរបានចេញមកបដិសេធភ្លាមៗចំពោះមង្គលការនេះទាំងស្រុង ដោយពួកគេនិយាយថា Rainគ្មានគម្រោងរៀបការជាមួយ Kim Tae Hee ទេ។ សេចក្ដីរាយការណ៍ទាំងអស់គឺមិនពិត៕
0 comments:
Post a Comment