Thursday, January 19, 2017

ហេតុផល​ ​៥​ ​គួរ​​ទិញ​ ​iPhone 7 Plus​ ​ជំនួស​ ​Google Pixel XL ធានា​មិន​ស្តាយ​ក្រោយ

វត្តមាន​ស្មាតហ្វូន​របស់​ ​Google​ ​ម៉ូដែល​ ​Pixel XL​ ​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​ ​iPhone​ ​មាន​ការ​ប្រែ​ប្រួល​ ​ព្រោះ​តែ​បច្ចេកវិទ្យា​ ​និង​តម្លៃ​ទាបជាងជិត ២០០ ដុល្លារ​របស់​វា។ ប៉ុន្តែ​បើ​ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ​ប្រិយមិត្ត​អាច​សម្រេច​ចិត្ត​ទិញ​ ​iPhone 7 Plus​ ​ជំនួស​ ​Pixel XL​ ​ព្រោះ​ ​៖
ហេតុផល​ទី​មួយ
iPhone 7 Plus​ ​មាន​ឧបករណ៍​បំពង​សំឡេង​ភ្លោះ​ប្រភេទ​ ​Stereo​ ​នឹង​មុខងារ​កាស​មាន​សំឡេង​ធ្ងន់ជាង​ ​Pixel XL។
ហេតុផល​ទី​ពីរ
ថាមពល​ថ្ម​ ​iPhone 7 Plus​ ​អាច​ប្រើ​បាន​ ​៩​ ​ម៉ោង​ ​៥​ ​នាទី​ ​ខណៈ​ ​Pixel XL​ ​អាច​ប្រើ​បាន​តែ​ ​៧​ ​ម៉ោង​ ​១៩​ ​នាទី។
ហេតុផល​ទី​បី
មុខងារ​កាមេរ៉ា​របស់​ ​Pixel XL​ ​គឺ​សឹង​តែ​ដូច​កាមេរ៉ា​ទូទៅ​តែ​ពិសេស​ត្រង់​អាច​ថត​ច្បាស់​មុខ​ព្រិល​ក្រោយ​ ​ប៉ុន្តែ​វា​ក៏​មិន​ទាន់​ពិសេស​ដូច​កាមេរ៉ា​ភ្លោះ​របស់​ ​iPhone 7 Plus​ ​ដែល​ជា​ប្រភេទ​ ​Wide Lens​ ​និង​ ​Telephoto Lens​ ​អាច​ចាប់​រូបភាព​ ​និង​ ​Zoom​ ​បាន​ដូច​កាមេរ៉ា​អាជីព​ ​DSLR។
ហេតុផល​ទី​បួន
បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក​ ​ដែល​ ​Google Pixel XL​ ​មិន​មាន​នោះ​ទេ​ ​តែ​ ​iPhone 7 Plus​ ​អាច​ធន់​នឹង​ទឹក​ជម្រៅ​ ​១​ ​ម៉ែត្រ​បាន​ ​៣០​ ​នាទី។
ហេតុផល​ទីប្រាំ
ទិញ​ ​iPhone 7 Plus​ ​(ពី​ហាង​របស់​ ​Apple)​ ​នឹង​ទទួល​ការ​ធានា​ប្រព័ន្ធ​ប្រតិបត្តិការ​រយៈ​ពេល​ ​៤​ ​ឆ្នាំ​ ​ខណៈ​អ្នក​ទិញ​ ​Pixel XL​ ​ទទួល​បាន​ការ​ធានា​ផ្នែក​ប្រព័ន្ធ​ប្រតិបត្តិការ​ ​២​ ​ឆ្នាំ​ ​និង​ផ្នែក​សុវត្ថិភាព​ ​៣​ ​ឆ្នាំ៕

Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *