Tuesday, January 17, 2017

តារា​អន្តរជាតិ​​ណា​ខ្លះ​ធ្លាប់​ថត​​នៅ​មុខ​អង្គរវត្ត បង្ហាញ​ទៅ​ពិភពលោក?

អង្គរវត្ត​ជា​ប្រាសាទ​ដែល​មនុស្ស​ផង​ទាំង​ឡាយ​ប្រាថ្នា​មក​ទស្សនា ព្រោះ​វា​​រូប​ចម្លាក់​​ក្បាច់​ក្បូរ​បង្កប់​អត្ថន័យ​ជា​ច្រើន និង​មាន​លក្ខណៈ​ពិសេស​ច្រើន​ទៀត។ កន្លង​មក​ក៏​មាន​តារា​ល្បី​ៗ​ជុំវិញ​ពិភពលោក​មក​ទស្សនា​ប្រាសាទ​​ដ៏​អស្ចារ្យ​នេះ​ ព្រម​ទាំង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​​​ជា​ច្រើន​ផង​ដែរ។ ឥលូវ​មក​​មើល​តារា​ល្បី​៥​ដួង​ខាង​ក្រោម​ ដែល​បាន​បង្ហាញ​ស្នាម​ញញឹម​រីករាយ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត៖
១.Elvin Ng
តារា​សិង្ហបុរី​ Elvin Ng មក​ដល់​ដី​ខេត្ត​សៀមរាប​កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​ថត​រឿង "ដំរី​មរកត"។ ​
២.David Beckham
អតីត​កីឡាករ​បាល់​ទាត់​ក្រុម​  Manchester United និង​ធ្លាប់​ជា​ម៉ូដែល​ថត​ម៉ាក​ខោ​ទ្រនាប់ David Beckham មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ស្ងាត់​ៗ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ។
៣.Sean Jindachot
តារា​សម្ដែង​ថៃ​ម្នាក់​ទៀត​គឺ ​Sean Jindachotបាន​មក​លេង​ប្រាសាទ​អង្គរវត្ត​កាល​ពី​ខែ មេសា​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ​ឆ្នាំ​មុន។
៤. Ornapha Krisadee
​តារា​សម្ដែង​​និង​ពិធីការ​​ប្រចាំ​ទូរទស្សន៍​លេខ​៣​ថៃ Ornapha Krisadee បាន​មក​ដល់​ទឹកដី​សៀមរាប​កាល​ពី​ខែ​ មករា​ ឆ្នាំ ២០១៥។ ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត​តារា​វ័យ​៦១​ឆ្នាំ​​​ក៏​បាន​ទៅ​ប្រាសាទ​ធំ​ផ្សេង​ទៀត​ដូច​ជា តា​ព្រហ្ម, បន្ទាយ​ស្រី ជា​ដើម។  
៥.​ Michelle Obama
ត្បិត​តែ​មិនមែន​ជា​តារា​តែ​ភរិយា​របស់​លោក Obama រូប​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​។ Michelle Obama ធ្លាប់​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​កាល​ពី​ឆ្នាំ​២០១៤ ពេល​ដែល​អ្នក​ស្រី​មក​ទស្សនកិច្ច​​ក្នុង​ប្រទេស​កម្ពុជា៕
Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *