ជើងខ្លាំងវ័យក្មេង ឡៅ ចន្រ្ទា និងប្អូនបង្កើត ឡៅ ចិន្រ្តា
បានជាប់ឈ្មោះជាកីឡាករជម្រើសជាតិប្រដាល់សេរី
ដើម្បីហ្វឹកហាត់ត្រៀមចេញទៅប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម
ឆ្នាំ ២០១៧ នៅម៉ាឡេស៊ីនាប៉ុន្មានខែខាងមុខ។
លោកគ្រូ ហង្ស ស៊ឺន កណ្ដាល
លោក ហង្ស ស៊ឺន គ្រូបង្វឹកនៅក្លឹបប្រដាល់ទ័ពពិសេសឆត្រយោង៩១១
និងជាគ្រូរបស់កីឡាករត្រកូល ឡៅ ទាំងពីរនេះ
ថាកូនសិស្សរបស់លោកពិតជាបានជាប់ឈ្មោះជម្រើសជាតិមែន។
មុនជាប់ឈ្មោះនេះ
មានបេក្ខភាពចំនួន៨រូបដែលជាម្ចាស់មេដាយម្ចាស់មាសនៃព្រឹត្តិការណ៍កីឡាជាតិលើកទី១ដើម្បីបោះឆ្នោតជ្រើសរើសយក៦រូបក្នុងនោះ
ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា បានជាប់ទាំងពីរ។
កូនសិស្សរបស់លោកទាំងពីរ បានមកពីការស្រឡាញ់ និងពេញចិត្ត
ក៏ដូចជាផ្អែកលើកាយសម្បទាផងដែរ
ទើបគ្រូប្រដាល់ផ្សេងៗបោះឆ្នោតឲ្យពួកគេ។
លោកសូមអរគុណបណ្ដាគ្រូប្រដាល់ដទៃទៀត
ដែលស្រឡាញ់និងពេញកីឡាករវ័យក្មេងទាំងពីរនេះ។
កីឡករ ឡៅ ចន្រ្ទា រូបខាងលើនិង ឡៅ ចិន្រ្តា ខាងក្រោម
កីឡាករដែលនឹងតំណាងកម្ពុជាចេញទៅប្រកួតយកមេដាយជូនជាតិក្នុងព្រឹក្តិការណ៍កីឡាអាស៊ីអាគ្នេយ៍
២០១៧ នៅប្រទេសម៉ាឡេស៊ី នេះរួមមាន៖
-
ហ៊ឹម សេរី (៤៨Kg)
-
ឡៅ ចិន្រ្តា (៥៤Kg)
-
ម៉ន សាម៉េត (៥៧Kg)
-
ឡុង សំណាង (៦០Kg)
-
ឡៅ ចន្រ្ទា (៦៣.៥Kg)
-
ម៉ឺន សុភា (៧១Kg)
0 comments:
Post a Comment