Georgina Rodriguez មិត្តស្រីថ្មីរបស់ Cristiano Ronaldo បានធ្វើដំណើរទៅទស្សនាការប្រកួតរបស់ក្រុម Real Madrid ជាលើកដំបូង នៅកីឡដ្ឋាន Santiago Bernabéu កាលពីយប់ថ្ងៃពុធ ប៉ុន្តែបានត្រឹមខកចិត្ត ព្រោះមិត្តប្រុសរបស់នាង CR7 និងក្រុមស្តេចស បានបរាជ័យ ២-១ ក្រោមស្នាដៃក្រុម Celta Vigo ក្នុងការប្រកួត Copa del Rey វគ្គ៨ក្រុម ជើងទី១។

មិត្តស្រី Ronaldo (កណ្តាល)

តារាម៉ូដែលសញ្ជាតិអេស្ប៉ាញ វ័យ២១ឆ្នាំរូបនេះ បានអង្គុយទស្សនាការប្រកួតក្បែរមិត្តសំឡាញ់របស់ Ronaldo លោក Ricky Regufe។ អំឡុងការប្រកួតនោះ Rodriguez បានបង្ហាញទឹកមុខយ៉ាងស្រងូតស្រងាត់ ខណៈដែលមិត្តប្រុសរបស់នាង Ronaldo បានខំប្រឹងអស់សមត្ថភាពហើយ នៅតែរកគ្រាប់មិនបាន ហើយចប់ការប្រកួតក្រុមលោក Zinedine Zidane ទទួលបរាជ័យជាលើកទី២ ជាប់ៗគ្នា៕



0 comments:
Post a Comment