Friday, February 3, 2017

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ឆ្នាំ​ ២០១៧​ នៅ​ម៉ាឡេស៊ី​នា​ប៉ុន្មាន​ខែ​ខាង​មុខ​។​
លោកគ្រូ ហង្ស​ ស៊ឺន​ កណ្ដាល
​លោក​ ហង្ស​ ស៊ឺន​ គ្រូ​បង្វឹក​នៅ​ក្លឹប​ប្រដាល់​ទ័ពពិសេសឆត្រយោង៩១១​ និង​ជា​គ្រូ​របស់​កីឡាករ​ត្រកូល​ ឡៅ​ ទាំង​ពីរ​នេះ​ ថា​កូន​សិស្ស​របស់​លោក​ពិត​ជា​បាន​ជាប់​ឈ្មោះ​​​ជម្រើស​ជាតិ​មែន។ មុន​ជាប់​ឈ្មោះ​នេះ មាន​​​បេក្ខភាព​ចំនួន​៨​រូប​ដែល​ជា​ម្ចាស់​មេដាយ​​ម្ចាស់​មាស​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី១​​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​យក​៦​រូប​​ក្នុង​នោះ​ ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា បាន​ជាប់​ទាំង​ពីរ។ កូន​សិស្ស​របស់​លោក​ទាំង​ពីរ​ បាន​មកពី​ការ​ស្រឡាញ់​ និង​ពេញ​ចិត្ត​ ក៏ដូចជាផ្អែកលើ​កាយ​សម្បទាផងដែរ ទើប​គ្រូ​ប្រដាល់​ផ្សេងៗ​​បោះ​​ឆ្នោត​ឲ្យ​ពួក​គេ។​ លោក​​សូម​អរគុណ​បណ្ដា​គ្រូ​ប្រដាល់​ដទៃ​ទៀត​ ដែល​ស្រឡាញ់​និង​ពេញ​កីឡាករ​វ័យ​ក្មេង​ទាំង​ពីរ​នេះ។​
កីឡករ​ ឡៅ​ ចន្រ្ទា​ រូប​ខាង​លើ​និង​ ឡៅ ចិន្រ្តា ខាង​ក្រោម
កីឡាករ​ដែល​នឹង​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​យក​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹក្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នេះ​រួម​មាន៖
  • ហ៊ឹម​ សេរី​ (៤៨​Kg)​
  • ឡៅ​ ចិន្រ្តា​ (៥៤​Kg)​
  • ម៉ន​ សាម៉េត (៥៧​Kg)​
  • ឡុង​ សំណាង​ (៦០​Kg)​
  • ឡៅ​ ចន្រ្ទា​ (៦៣.៥​Kg)​
  • ម៉ឺន​ សុភា​ (៧១​Kg)​
Share:

ប្រពន្ធ​ យុគ​ យក្សផ្លែ​ ខ្លោច​ចិត្ត​​​​អាណិត​ប្ដី​​ឃើញ​​សន្លប់​នៅ​លើ...

ភរិយា​របស់​កីឡាករ​ប្រដាល់​ យុគ​ យក្សផ្លែ​ បាន​ខ្លោច​ចិត្ត​អាណិត​ប្តីរក​អ្វី​មក​និយាយ​ប្រៀប​ធៀប​មិន​បាន​ឡើយ​ ពេល​ឃើញ​ប្តី​របស់​ខ្លួន​​​ចាញ់​កីឡាករ​ថៃ​ក្នុង​​ប្រកួត​ជម្រុះ​ខ្សែ​ក្រវាត់​សមរភូមិអ្នកប្រយុទ្ធ​ របស់​សង្វៀន​ PNN​ នា​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​មករា​ ឆ្នាំ​ ២០១៧។​
យុគ​ យក្សផ្លែ​ និងគ្រួសារ
អ្នក​ស្រី​ ផេត​ ស្រីភីច​ បាន​​ប្រាប់​​ថា​ នៅ​ពេល​ឃើញ​ប្ដី​ប្រកួត​ចាញ់​ ហើយ​ជា​ពិសេស​ចាញ់​​​សន្លប់​ទៀត​នោះ​ ពិត​ជាមាន​អារម្មណ៍​ខ្លោច​ចិត្ត​​អាណិត​ប្តីខ្លាច​​​ប៉ះពាល់​ធ្ងន់ធ្ងរដល់រាង្គកាយ និងសុខភាព។​ ពេល​ខ្លះ​​គាត់​​ចង់​ឲ្យ​ប្ដី​ឈប់​ពី​អាជីព​ឈឺ​ខ្លួន​មួយ​នេះ​​ដើម្បី​​រក​​ការងារ​​​ផ្សេង​ធ្វើ​វិញ ប៉ុន្តែ​​ប្តី​របស់​​អ្នក​ស្រីវ​មិន​ព្រម​បោះបង់​ចោល​​ឡើយ​ ដោយ​សារ​ស្រឡាញ់​ប្រដាល់​ខ្លាំង​ពេក។
យុគ​ យក្សផ្លែ​ សន្លប់
ស្ត្រី​មាន​វ័យ​ ២២​ឆ្នាំ​ រូប​នេះ​បន្ត​ទៀត​ថា​ ​ដោយសារ​ ​ប្ដី​ស្រឡាញ់​​ប្រដាល់​​ខ្លាំង​​ ​ដូច​នេះ​មាន​​​តែ​បណ្ដោយ​តាម​ប្ដី​​ និង​ជួយ​លើក​ទឹក​ចិត្ត​បន្ថែម​ដើម្បី​​​ឲ្យ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ ដើម្បី​ឡើង​​សងសឹក​កីឡាករ​ថៃ​ និង​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ​ៗ​ទៀត។​ ណាមួយពេលប្ដីឡើងប្រកួតក៏​ទទួល​​បានប្រាក់ចំណូលយកមកផ្គត់ផ្គង់គ្រួសារ និងសង​បំណុល​​គេផងដែរ។ ចំពោះ​រឿង​ថា​ចង់​ឲ្យ​ប្ដី​ឈប់​នៅ​ពេល​ណា​នោះ​ ស្ត្រី​កូន​២​រូប​នេះ​មិន​ហ៊ាន​អះអាង​នោះ​ទេ​ ទុក​ឲ្យ​ប្ដី​ជា​អ្នក​សម្រេច​ខ្លួន​ឯង​។​
យុគ​ យក្សផ្លែ​ ក្រហម
យុគ​ យក្សផ្លែ​ ទើប​​​​ទទួល​បាន​២ពិន្ទុ​​ប៉ុណ្ណោះ​​ ក្រោយ​ប្រកួត​២លើក​ចាញ់​ទាំង​អស់ ដោយ​លើក​ទី១​ចាញ់​កីឡាករ​ថៃ​ កាំឡៃយោគ​ និង​លើក​ទី២​នេះ​ចាញ់​ជើង​ខ្លាំង​ ផេតងិនថង​ ដោយ​សន្លប់​ក្នុង​ទឹក​ទី៤​ នៅ​សង្វៀន​ PNN​ ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​២៩​ ខែ​មករា​ ឆ្នាំ​ ២០១៧​ កន្លង​ទៅ​នេះ៕​
Share:

Friday, January 20, 2017

​ទូរសព្ទ​ Android មាន​បី​ចំណុច​នេះ ទើប​អ្នក​ប្រើ​ដក​ចិត្ត​មិន​រួច

សព្វ​ថ្ងៃ​មាន​តែ​ស្មាតហ្វូន​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ស្មាតហ្វូន​ Android និង iPhone ដោយ​ស្មាតហ្វូន​ទាំង​ពីរ​​​​​ប្រភេទ​មាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន។ ជាក់​ស្ដែង​ខាង​ក្រោម​គឺ​ជា​ ៣ ចំណុច​ខ្លឹម​​ដែល​មាន​តែ​នៅ​លើ​ស្មាតហ្វូន​ Android ប៉ុណ្ណោះ៖
១. ការ​សាក​ថ្ម
ស្មាតហ្វូន​ Android ដូច​ជា​ Google Pixel ឬ Galaxy S7 ប្រើ​​បច្ចេកវិទ្យា​សាក​បញ្ចូល​ថ្ម​បាន​លឿន​ (Quick Charge) ដែល​អាច​បញ្ចូល​ថ្ម​បាន​លឿន​ជា​ទីបំផុត។ មិន​តែ​ប៉ុណ្ណោះ​មាន​ស្មាតហ្វូន​ Android ខ្លះ​ដូច​ជា​របស់​ Samsung, LG ឬ Google អាច​សាក​ថ្ម​ដោយ​មិន​បាច់​ដោត​ខ្សែ​ទៀត​ផង។ iPhone នៅ​មិន​ទាន់​មាន​បច្ចេកវិទ្យា​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​ផ្សាយ​ថា​ iPhone ចេញ​ឆ្នាំ​ ២០១៧ អាច​នឹង​មាន​បច្ចេកវិទ្យា​នេះ។
២. អាច​បន្ថែម​ទំហំ​​អង្គ​ផ្ទុក​ទិន្នន័យ​បាន
​​Galaxy S7, LG G5 ឬ Huawei P9 មាន​រន្ធ​សម្រាប់​ដោយ​​មេមូរី​កាត​ដើម្បី​បង្កើន​ទំហំ​អង្គ​ចង​ចាំ​ដែល​មាន​ស្រាប់​បាន តែ​ចំពោះ​ iPhone វិញ​មាន​តែ​ជម្រើស​មេមូរី​ 32 GB, 128GB និង 256 GB ប៉ុណ្ណោះ​ដោយ​មិន​អាច​បង្កើន​ទំហំ​បាន​ឡើយ។
៣. ដាក់​​ស៊ីម​​កាត​បាន​ច្រើន
ស្មាតហ្វូន​ Android ខ្លះ​អាច​ប្រើ​ស៊ីម​កាត​​បាន​ដល់​ទៅ​ពីរ​ ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​លេខ​ច្រើន​ខ្សែ៕​
អ្នក​ប្រើ​ស្មាតហ្វូន​ Android ​ផ្ទាល់​គិត​ថា​ចំណុច​ណា​​ខ្លះ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​​នឹង​ស្មាតហ្វូន​នេះខ្លាំង?

Share:

Thursday, January 19, 2017

សង្សារ​​ថ្មី​ Ronaldo ​ទៅ​មើល​​ប្រកួត​ Real ​លើក​ដំបូង​ តែ​​​បាន​ត្រឹម​ខក​ចិត្ត

Georgina Rodriguez ​មិត្ត​ស្រី​ថ្មី​របស់​ Cristiano Ronaldo ​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​ Real Madrid ជា​លើក​ដំបូង​ នៅ​កីឡដ្ឋាន​ Santiago Bernabéu ​កាល​ពី​យប់​ថ្ងៃ​ពុធ​ ​​ប៉ុន្តែ​បាន​ត្រឹម​ខក​ចិត្ត​ ព្រោះ​មិត្ត​ប្រុស​របស់​នាង​ CR7 ​និង​ក្រុម​ស្តេច​ស បាន​បរាជ័យ​ ២-១ ក្រោម​ស្នាដៃ​ក្រុម​ Celta Vigo ​​ក្នុង​ការ​ប្រកួត​ Copa del Rey វគ្គ​៨​​ក្រុម ជើង​ទី​១។
មិត្ត​ស្រី​ Ronaldo (កណ្តាល)
​​តារា​ម៉ូដែល​សញ្ជាតិ​អេស្ប៉ាញ វ័យ​២១​ឆ្នាំ​រូប​នេះ​ បាន​អង្គុយ​ទស្សនា​ការ​​ប្រកួត​​ក្បែរ​​មិត្ត​សំឡាញ់​របស់​ Ronaldo លោក​ Ricky Regufe។ អំឡុង​ការ​​ប្រកួត​នោះ​ Rodriguez ​បាន​បង្ហាញ​ទឹក​មុខ​​យ៉ាង​ស្រងូត​ស្រងាត់ ​​ខណៈ​ដែល​មិត្ត​ប្រុស​របស់​នាង​ Ronaldo ​បាន​ខំ​ប្រឹង​អស់​សមត្ថភាព​ហើយ នៅ​តែ​រក​គ្រាប់​មិន​បាន​ ​ហើយ​ចប់​ការ​ប្រកួត​ក្រុម​លោក​ Zinedine Zidane ​ទទួល​​បរាជ័យ​ជា​លើក​ទី​២ ជាប់ៗ​គ្នា៕

Share:

iOS DEVELOPER

iOS DEVELOPER


Posting Date: 26 Dec, 2016
Closing Date: 25 Jan, 2017
Hiring: 2
Salary range: 400-750
Job Type: Full-Time,
Job location: Phnom Penh,
Ad Type: Free Package

RESPONSIBILITIES

- Write code in JavaScript, HTML and CSS
- Write code in Java, Objective-C, or java
REQUIREMENT
- Completed degree in IT, computer science
- An understanding of project management with Scrum/Agile
- Ability to read, write and speak in English at a professional level of proficiency
HOW TO APPLY
Interested and qualified applicants shall submit CV and Cover Letter with current phot to Head Office or by email: hrdept@canamall.com. For more detail please contact Tel: 071-333-0122.

 Company (Canamall Online Shopping)

Canamall is an e-commerce company positioning itself to become Cambodia market leader in offering a fully functional and well-design online marketplace for merchants and consumers
Share:

ភិន សុដាលីស ប្រឈម​​ឈុត​ក្ដៅ​សាច់​

តារា​សម្ដែង ភិន សុដាលីស បាន​ប្រាប់​ថា រឿង​​"មន្ត​ស្នេហ៍​លេខា" ដែល​នាង​សម្ដែង​ជា​តួឯក​ជា​មួយ​លោក យឹម សម្បត្តិ​ នោះ មាន​ឈុត​ក្ដៅ​សាច់​ច្រើន​ណាស់ ដោយ​ឈុត​ទាំង​នោះ​ខ្លួន​មិន​ធ្លាប់​ថត​ឡើយ​​កន្លង​មក។
រឿង​​"មន្ត​ស្នេហ៍​លេខា" ជា​ប្រភេទ​ស្នេហា​យុវវ័យ​សម័យ​ថ្មី ពោរពេញ​ដោយ​​ល្បិចកល កាច់​កុង​គ្នា ហើយ​មាន​ឈុត​ស្រើបស្រាល​ជា​ច្រើន។ ភាពយន្ត​ខាង​លើ​គឺ​ជា​របស់​ប្រលោម​លោក​ Sabay ដែល​មាន​អ្នក​អាន​ជាង​១ម៉ឺន​ដង​ក្នុង​មួយ​ភាគ​​ និពន្ធ​ដោយ​ប៉ាកាខ្មៅ​ ​បាន​សហការ​ជាមួយ​​ផលិតកម្ម​មហាហង្ស​​ផលិត​ជា​វីដេអូ​ភាគ ​​នឹង​​ត្រៀម​ចេញ​ក្នុង​ឆ្នាំ​ ២០១៧​នេះ។
តួ​សំខាន់ៗ​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ​ មាន​​ដូចជា​ ភិន សុដាលីស យឹម សម្បត្តិ ហង្ស សម្បើម​សក្តិ​ ម៉ៅ គីម​ធីតា សាឌី និង​វត្តមាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ថែម​ទៀត។
ភិន សុដាលីស ដែល​ទើប​ងាយ​មក​ថត​ភាពយន្ត​វិញ​បន្ទាប់​ពី​សម្រាល​កូន​រួច​បាន​ជាង​៣ខែ បាន​​​សម្ដែង​ជំនឿ​ជាក់​ជា​ខ្លាំង​ ដោយ​នាង​បាន​ប្ដេជ្ញា​ថា នឹង​សម្ដែង​ភាពយន្ត​​មួយ​នេះឲ្យ​បាន​ល្អ​បំផុត។
សូម​ស្ដាប់​វីដេអូ​ខាង​ក្រោម ស្ដី​​ពី​ការ​រៀប​រាប់​របស់ ភិន សុដាលីស ជុំ​វិញ​ការ​​​ថត រឿង​​"មន្ត​ស្នេហ៍​លេខា" ដែល​មាន​ឈុត​ស្រើបស្រាល​ច្រើន​ទាំង​អស់​គ្នា៖
Share:

លឹប​លជាង​១​ឆ្នាំ ម៉ៅ ហាជី រក​បាន​ទ្រ​នំ​ច្បាស់​ការ​ហើយ

អតីត​Top3 ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​១ ម៉ៅ ហាជី ក្រោយ​ពី​លឹប​ល​​ជាង​១​ឆ្នាំ​ និង​តែង​តែ​បដិសេធ​ព័ត៌មាន​ជា​ហូរ​ហែ ថា​លោក​ចូល​ក្នុង​ផលិតកម្ម​ថោន​នោះ ពេល​នេះ​លោក​បញ្ជាក់​ច្បាស់​ការ​ហើយ​ថា ឆ្នាំ​ថ្មី​២០១៧​ លោក​ពិត​ជា​ជ្រក​នៅ​ផលិតកម្ម​ថោន​មែន តែ​មិន​មាន​ចុះ​កុង​ត្រា​ទេ ​។
ជាមួយ​គ្នា​នេះ​តារា​ប្រុស​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​រសាត់​អណ្តែត​មិន​មាន​សេរី​ភាព​ផ្លូវ​ចិត្ត​​​លើ​វិថី​សិល្បៈ​ជាង​១​ឆ្នាំ​មក​នេះ​ រហូត​ដល់​ថ្នាក់​ចង់​ចាក​ចេញ​ពី​សិល្បៈ​ នោះ ប៉ុន្តែ​​​ពេល​នេះ​សម្រាប់​ឆ្នាំ​២០១៧​ លោក​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​​ សប្បាយ​ចិត្ត​ ដោយសារ​មិន​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ដូច​មុន ហើយ​លោក​ក៏​អាច​រក​បាន​ផលិតកម្ម​សម្រាប់​ជ្រក​ហ្នឹង​គេ។
សម្រាប់​ដើម​ឆ្នាំ​២០១៧​ ស្ថិត​ក្នុង​ផលិតកម្ម​ថោន​ ម៉ៅ ហាជី ប្រាប់​ថា​​មាន​ចម្រៀង​១០បទ​សម្រាប់​បំពេរ​អារម្មណ៍​បងប្អូន​។" បទ​ទាំង​១០​របស់​ខ្ញុំ​ជិត​ចេញ​លក់​ហើយ​ ដែល​បទ​ទាំង​នោះ​ជា​បទ​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធ​សាធ"។ ហាជី បន្ថែម៕
Share:

Recent Post

មុន​នេះ​បន្តិច​តារា​ចម្រៀង នី រតនា ត្រូវ​បាន​ប៉ូលិស​ផាក​ចំនួន ៥ម៉ឺន​រៀល​ ដោយសារ​ឡាន​មាន​បិទ​កញ្ចក់​ពណ៌​ក្រមៅ តាម​អនុក្រឹត្យ​លេខ៨០.អនក្រ បក។ ក្នុង​ទិស​ដៅ​​បើក​បរ ពី​ភ្នំពេញ​ ទៅ​លេង​ស្រុកកំណើត​ខេត្ត​កំពង់​ធំ​​តាម​ផ្លូវ​ជាតិ​លេខ​៦A តារា​ចម្រៀង​រូប​នេះ​ប្រាប់​ថា​ គ្រាន់​តែ​ចុះ​ពី​ស្ពាន​ជ្រោយចង្វា​​បាន​បន្តិច​ ហួស​មក​ដល់​ ម្តុំ​ទំនប់​កប់​ស្រូវ ស្រាប់​តែ​ប៉ូលិស​ផាក​តែ​ម្តង។
Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *