ភរិយារបស់កីឡាករប្រដាល់ យុគ យក្សផ្លែ
បានខ្លោចចិត្តអាណិតប្តីរកអ្វីមកនិយាយប្រៀបធៀបមិនបានឡើយ
ពេលឃើញប្តីរបស់ខ្លួនចាញ់កីឡាករថៃក្នុងប្រកួតជម្រុះខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធ
របស់សង្វៀន PNN នាល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ ២០១៧។
យុគ យក្សផ្លែ និងគ្រួសារ
អ្នកស្រី ផេត ស្រីភីច បានប្រាប់ថា
នៅពេលឃើញប្ដីប្រកួតចាញ់ ហើយជាពិសេសចាញ់សន្លប់ទៀតនោះ
ពិតជាមានអារម្មណ៍ខ្លោចចិត្តអាណិតប្តីខ្លាចប៉ះពាល់ធ្ងន់ធ្ងរដល់រាង្គកាយ
និងសុខភាព។
ពេលខ្លះគាត់ចង់ឲ្យប្ដីឈប់ពីអាជីពឈឺខ្លួនមួយនេះដើម្បីរកការងារផ្សេងធ្វើវិញ
ប៉ុន្តែប្តីរបស់អ្នកស្រីវមិនព្រមបោះបង់ចោលឡើយ
ដោយសារស្រឡាញ់ប្រដាល់ខ្លាំងពេក។
យុគ យក្សផ្លែ សន្លប់
ស្ត្រីមានវ័យ ២២ឆ្នាំ រូបនេះបន្តទៀតថា ដោយសារ
ប្ដីស្រឡាញ់ប្រដាល់ខ្លាំង ដូចនេះមានតែបណ្ដោយតាមប្ដី
និងជួយលើកទឹកចិត្តបន្ថែមដើម្បីឲ្យខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត
ដើម្បីឡើងសងសឹកកីឡាករថៃ និងសម្រាប់ការប្រកួតលើកក្រោយៗទៀត។
ណាមួយពេលប្ដីឡើងប្រកួតក៏ទទួលបានប្រាក់ចំណូលយកមកផ្គត់ផ្គង់គ្រួសារ
និងសងបំណុលគេផងដែរ។ ចំពោះរឿងថាចង់ឲ្យប្ដីឈប់នៅពេលណានោះ
ស្ត្រីកូន២រូបនេះមិនហ៊ានអះអាងនោះទេ
ទុកឲ្យប្ដីជាអ្នកសម្រេចខ្លួនឯង។
យុគ យក្សផ្លែ ក្រហម
យុគ យក្សផ្លែ ទើបទទួលបាន២ពិន្ទុប៉ុណ្ណោះ
ក្រោយប្រកួត២លើកចាញ់ទាំងអស់ ដោយលើកទី១ចាញ់កីឡាករថៃ កាំឡៃយោគ
និងលើកទី២នេះចាញ់ជើងខ្លាំង ផេតងិនថង ដោយសន្លប់ក្នុងទឹកទី៤
នៅសង្វៀន PNN ល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ ២០១៧
កន្លងទៅនេះ៕
0 comments:
Post a Comment