តារាសម្ដែង ដួង ម៉ានិច ថ្មីៗនេះបានបញ្ជាក់ពីការប្រែប្រួលតម្លៃខ្លួន សម្រាប់ការថតភាពយន្តក្នុងឆ្នាំ ២០១៧ ដែលខុសពីឆ្នាំ ២០១៦។

ម៉ានិច ប្រាប់ថា សម្រាប់ដើមឆ្នាំ ២០១៧ នេះនាងទទួលបាន២រឿងហើយ ទី១រឿង "ពស់កេងកង" ជារឿងភាគរបស់ស្ថានីយទូរទស្សន៍ PNN និង ទី២គឺរឿង "ចិញ្ចៀនគ្មានម្ចាស់" ជាប្រភេទរឿងដុំ ដែលសម្ដែងជាមួយលោក ម៉េង ប៊ុនឡូ។ "ពីមុនរឿងភាគខ្ញុំបាន ២០០០-២៥០០ ដុល្លារអាមេរិក សម្រាប់រឿងមួយចប់តែម្ដង តែក្នុងឆ្នាំថ្មីខ្ញុំយក ៣០០០ ដុល្លារអាមេរិក ឡើងទៅ សម្រាប់រឿងដុំគឺចាប់ពី ២០០០ ដុល្លារអាមេរិកឡើងទៅ" ម៉ានិច បន្ថែម៕

ទស្សនាការបកស្រាយលំអិតបន្ថែមពី ម៉ានិច៖
0 comments:
Post a Comment