អ្នកប្រដាល់ក្នុងទ្រុងរបស់កម្ពុជា ដែលតែងតែនាំយកជ័យជម្នះជូនប្រទេសជាតិជាច្រើន នាពេលកន្លងមក ស៊ឹម ប៊ុនស្រ៊ន់ ចែករំលែកបទពិសោធន៍ល្អៗ ៣យ៉ាងគឺ បច្ចេកទេស កម្លាំង និងស្មារតី ដែលគេធ្លាប់បានប្រើដើម្បីយកឈ្នះដៃគូ។
_large.jpg)
ស៊ឹម ប៊ុនស្រ៊ន់
ជើងខ្លាំងវ័យរបស់កម្ពុជា ស៊ឹម ប៊ុនស្រ៊ន់ បានឲ្យដឹងថា កីឡាប្រយុទ្ធដើម្បីយកជ័យជម្នះនេះមិនងាយស្រួលនោះទេ ទាល់តែមានការតស៊ូនិងព្យាយាមបំផុតទើបអាចទទួលបានលទ្ធផលល្អ។ តាមការយល់ឃើញនិងទទួលបានបទពិសោធន៍ជាក់ស្ដែងផ្ទាល់នាពេលប្រកួតកន្លងមកថា ចំណុចសំខាន់មាន៣សម្រាប់ការប្រកួតក្នុងទ្រុង។

Facebook
ទី១ បច្ចេកទេស៖ ហ្វឹកហាត់ឲ្យបានដិតដល់ រកកន្លែងវ៉ៃដែលបានពិន្ទុច្រើននិងរកក្បាច់ណាដែលអាចផ្ដួលដៃបានគូបានហើយវ៉ៃដោយភាពឆ្លាតវ័យ។
ទី២ កម្លាំង៖ ដាច់ខាតត្រូវតែមានកម្លាំងពេញបរិបូរ ដូចជាការបរិភោគអាហារដែលមានជាតិប៉ូវ ព្យាយាមហាត់យកកម្លាំងសុសដើម្បីត្រៀមមិនឲ្យអស់មុនចប់ការប្រកួត។
ទី៣ ស្មារតី៖ ផ្នែកនេះត្រូវតែពង្រឹងបានល្អ ធ្វើយ៉ាងម៉េចក៏ដោយមិនត្រូវឲ្យខ្លួនឯងភ័យពេលប្រកួតនោះទេ បើសិនកីឡាករមានការភ័យខ្លាចហើយ នៅពេលប្រកួតមិនបានល្អនោះទេ។ ភាពភ័យខ្លាចធ្វើឲ្យកីឡាករបាត់បង់ម្ចាស់ការភ្លេចក្បាច់ភ្លេចអីទាំងអស់។

Facebook
ស៊ឹម ប៊ុនស្រ៊ន់ ជាកីឡាករប្រដាល់សេរីនិងជាម្ចាស់ខ្សែក្រវាត់ KWC របស់ទូរទស្សន៍ MYTV។ ក្រៅពីជ័យជម្នះក្នុងស្រុកជាច្រើន កីឡាករដើមកំណើតអ្នកកំពង់ចាមម្នាក់នេះក៏ល្បីក្នុងកម្មវិធី One Chapionship ក្នុងទម្ងន់ ៥១ ដល់ ៦៥ ផងដែរ។ គេធ្លាប់ឈ្នះការប្រកួតនៅប្រទេសថៃ និងចុងក្រោយឈ្នះពិន្ទុកីឡាករជនជាតិចិន ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅនេះ៕
0 comments:
Post a Comment