Monday, January 16, 2017

មិន​ធម្មតា ស្គាល់ ជី រតនា ច្បាស់​បាន​ដឹង​ថា​ខ្លាំង

លោក ជី រតនា មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ប៉ុណ្ណោះ​ទេ តារា​រូប​នេះ​​​ចេះ​ជំនាញ​ជា​ច្រើន​ ដូច​ជា របាំ​សហសម័យ ល្ខោនខោល និង ភ្លេង​បុរាណ​ជា​ច្រើន​មុខ​ថែម​ទៀត ត្បិត​អី​លោក​បាន​រៀន​ជំនាញ​សិល្បៈ​ទាំង​នោះ​តាំង​​ពី​វ័យ​១០ឆ្នាំមក​ម្ល៉េះ។
តារា​សម្ដែង​​ក្នុង​រឿង"សុបិន​ឡូយ៩"បាន​លើក​ថា បើ​និយាយ​ពី​ជំនាញ​ខាង​សិល្បៈ​ខ្លួន​​បាន​បញ្ចប់​បរិញ្ញាបត្រ​​នាថ​សាស្ត្រ ដែល​ជា​ជំនាញ​សម្ដែង​របាំ​សហសម័យ​លើ​ឆាក។ បច្ចុប្បន្ន​លោក​គឺ​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម"​អម្រឹតាសិល្បៈ" ហើយឧស្សាហ៍​សម្ដែង​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន។
ប្រទេស​ដែល​លោក ជី រតនា ​ធ្លាប់​ទៅ​សម្ដែង​មាន​ដូច​ជា អាមេរិក កាណាដា ជប៉ុន កូឡុំប៊ី ជា​ដើម ហើយ​ឆាប់ៗ​​ខាង​មុខ​នេះ​ក្រុម"​អម្រឹតាសិល្បៈ"​របស់​លោក គ្រោង​ទៅ​សម្ដែង​នៅ​ទីក្រុង សាំងហ្គាពួរ ចំនួន១សប្តាហ៍​​ថែម​ទៀត។
ក្រៅ​ពី​សម្ដែង​ជា​ក្រុម​ខាង​លើ លោក ជី រតនា ប្រាប់​ថា ខ្លួន​មាន​ទីផ្សារ​សិល្បៈ​ច្រើន​ទៀត ព្រោះ​លោក​​ចេះ​លេង​ឧបករណ៍​ភ្លេង​បុរាណ​ច្រើន​មុខ ដូច​នេះ​កម្មវិធី​បុណ្យ​ទាន​​ឬ​អាពាហ៍ពិពាហ៍ ម្ចាស់​កម្មវិធី​តែង​ជួល​ខ្លួន​ទៅ​លេង​មិន​ទំនេរ​ឡើយ។
ចំពោះ​ការ​សម្ដែង​ភាពយន្ត​វិញ ដោយសារតែ​មាន​ទេពកោសល្យ​ខាង​សិល្បៈ​បែប​នេះ រតនា ក៏​ត្រូវ​បាន​ផលិតករ​ភាពយន្ត​ហៅ​ថត​​រឿង​ជា​បន្ត​បន្ទាប់។ ភាពយន្ត​ដែល​លោក​ធ្លាប់​សម្ដែង​​មាន​ដូច​ជា​​រឿង"សុបិន​ឡូយ៩" រឿង"​កាម៉ុង​កំពត" រឿង"ដុំ​គ្រួស​១ក្ដាប់" និង រឿង"ស្នេហ៍​ស្វ័យ​គុណ៤"​ជា​ដើម។
សូម​ស្ដាប់​ការ​រៀបរាប់​របស់ លោក ជី រតនា ជុំ​វិញ​ការងារ​សិល្បៈ​ខាង​លើ៖
Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *