អ្នកប្រដាល់ពូកែជង្គង់ ឡុង សុភី គ្រោងនឹងបើកហាងលក់បាយនៅពេលខាងមុខនេះដោយកំពុងរកជួលកន្លែងសមរម្យដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន។

ជើងខ្លាំងប្រចាំក្លឹបប្រដាល់ឡុង សាលវ័ន្តកីឡា ឡុង សុភី បានឲ្យដឹងថា សព្វថ្ងៃកំពុងស្វែងរកទីតាំងសមរម្យមួយដែលមានតម្លៃអាចទទួលយកបាន ដើម្បីបើកហាងលក់បាយ ប៉ុន្តែកីឡាកររូបនេះ និងភរិយាមិនទាន់រកបាននោះទេ។ តាមការគ្រោងទុក រូបគេនឹងលក់បាយព្រឹក ថ្ងៃ ល្ងាច ដែលនឹងប្រើដើមទុនខ្ទង់ ៣០០០-៤០០០ដុល្លារ ដើម្បីទិញសម្ភារផ្សេងៗក៏ដូចថ្លៃទីកន្លែង។

ម្ចាស់ខ្សែក្រវាត់របស់បាយ័ន រូបនេះបន្ថែមទៀតថា បន្ទាប់ពីចូលប្រឡូកប្រដាល់អស់រយៈពេលជាង១០ឆ្នាំ រូបគេហាក់ដូចជាឆ្អែតឆ្អន់នឹងប្រដាល់។ ម្យ៉ាងទៀតឥឡូវ រូបគេមានវ័យកាន់តែចាស់ដែលប្រកួតក៏មិនល្អដូចមុខនោះទេ។ ដៃគូដ៏ជូរចត់របស់ កែវ រំចង់ ម្នាក់នេះចង់បង្កើតមុខរបរសមរម្យមួយទុកសម្រាប់ចិញ្ចឹមគ្រួសារនៅពេលឡើងវ៉ៃលែងកើត។
_large.jpg)
ឡុង សុភី អាវខ្មៅខោខ្មៅ
ឡុង សុភី ដែលជាកូនសិស្សរបស់លោកគ្រូ ឡុង សាលរវ័ន្តដែលជាបងប្រុសបង្កើតភាគច្រើនឡើងប្រកួតជាកីឡាករបរទេសនោះទេដោយសារគីឡូ និងសមត្ថភាពរបស់គេមិនសូវមានដៃប្រកួតក្នុងស្រុកនោះឡើយ។ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នេះរូបគេនឹងត្រូវឡើងប្រកួតជាគូមិត្តភាពអន្តរជាតិទៀត៕
0 comments:
Post a Comment