ជាមួយរូបរាងដ៏ស្ដើងរបស់ MacBook Pro ជំនាន់ថ្មីដែលមិនមានរន្ធ USB រន្ធ MicroSD ឬរន្ធសម្រាប់ភ្ជាប់ខ្សែអ៊ីនធឺណិតនោះ គឺអ្នកប្រើប្រាស់តម្រូវឲ្យទិញឧបករណ៍បន្ថែមប្រភេទ HyperDrive។

HyperDrive ជាឧបករណ៍បន្ថែមរន្ធ USB រន្ធ HDMI និងរន្ធ MicroSD សម្រាប់ MacBook Pro ជំនាន់ថ្មី តែវាស្ថិតក្នុងដំណាក់កាលរៃអង្គាសប្រាក់ KickStarter នៅឡើយ តែក៏ប្រមូលបានប្រមាណ ១,៦ លានដុល្លារ ហើយគម្រោងផលិតឧបករណ៍នេះនឹងផ្ដើមឆាប់ៗ។

ចំពោះតម្លៃលក់ចេញរបស់ HyperDrive គេសន្និដ្ឋានថាអាចថ្លៃ ៧០ ដុល្លារក្នុងមួយគ្រឿង ប៉ុន្តែចំពោះពេលចេញលក់ អ្នកផលិតមិនទាន់បញ្ជាក់ច្បាស់នោះទេ៕
0 comments:
Post a Comment