Tuesday, January 17, 2017

គំរូ​ថ្មី iPhone 8 មាន​ប៊ិក​និងបំពាក់​​មុខងារ​ស្កេន​ប្រស្រី​ភ្នែក

ចចាមអារ៉ាម​លើ iPhone 8 ជា​ប្រធាន​បទ​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ក្នុង​ពិភព​បច្ចេកវិទ្យា ហើយ​ពេល​នេះ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Apple នេះ​បាន​ចេញ​គំរូ​រាង​ថ្មី​កាន់​តែ​ទាក់ទាញ។
គំរូ​ថ្មី​រចនា​ដោយ Handy Abovergleich ផ្នែក​លើ​ចចាមអារ៉ាម​កន្លង​មក បាន​បង្ហាញ​ថា iPhone 8 បំពាក់​ដោយ​អេក្រង់​ប្រភេទ OLED ដែល​ជា​គម្រោង Apple បាន​ពិចារណា​រាប់​ឆ្នាំ​មក​នេះ។ ចំណែក​ឯ​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 16MP ប្រភេទ​កាមេរ៉ា​ភ្លោះ​ដូច iPhone 7គ្រាន់​តែ​មាន​ការ​អាប់ដេត​ថ្មី​លើ​រូបរាង។
កាន់​តែ​ពិសេស គំរូ iPhone 8 នេះ​បំពាក់​ដោយ​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក Iris Scanner ដូច​គ្នា​នឹង Galaxy Note 7 ដែល​ចេញ​កាល​ពី​ឆ្នាំ ២០១៦។ ទាំង​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ​នៃ iPhone 8 ស្រោប​ដោយ​កញ្ចក់​ទាំងអស់ ។
ក្នុង​គំរូ​ដដែល ​ម៉ូដែល iPhone 8 Pro នឹង​មាន​ប៊ិក Apple Pencil មក​ជាមួយ ដោយ​បំពាក់​មុខងារ​ពិសេស។ ការ​រចនា​ទាំង​នេះ​ផ្អែក​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​លេចឮ​ជាហូរហែ​កន្លង​មក ដែល​​​អាច​សន្និដ្ឋាន​ពី​រូបរាង​ពិត​ប្រាកដង​​របស់ iPhone 8 ពេល​ចេញ​ផ្លូវការ៕
យល់​យ៉ាងណា​ដែរ ចំពោះ​ការ​រចនា iPhone 8 បែប​នេះ?
Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *