Tuesday, January 17, 2017

Neymar ​ក្លាយ​ជា​កីឡាករ​ ដែល​មាន​តម្លៃ​​ថ្លៃ​បំផុត ​លើ​លោក​បច្ចុប្បន្ន

Neymar Jr. ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​គឺជា​កីឡាករ​ ដែល​មាន​តម្លៃ​​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​ និង​ថ្លៃ​លើស​​មិត្ត​រួម​ក្រុម​ Lionel Messi ​និង​ Cristiano Ronaldo ​របស់​ក្លឹប​ Real Madrid ទៅ​ទៀត។ នេះ​បើ​តាម​​ស្ថិតិ​ថ្មី​មួយ។
Neymar ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​បច្ចុប្បន្ន
ការ​សិក្សា​​ថ្មីៗ​ពី​ CIES Football Observatory ​​ដោយ​វិភាគ​​លើ​​អាយុ​កីឡាករ ​​ទម្រង់​លេង​ សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​ ​និង​កត្តា​មួយ​ចំនួន​ទៀត បាន​ឲ្យ​ដឹង​ថា កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar ​​មាន​តម្លៃ​ដល់​ទៅ​ ២១៧​លាន​ផោន​ ​(ថ្លៃ​បំផុត​លើ​លោក) ខណៈ​ដែល​ Messi ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​​មាន​តម្លៃ​​​១៥០​លាន​ផោន។ រីឯ​ CR7 ​ដែល​ទើប​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​លើ​លោក​ពី​ FIFA ​​បាន​ធ្លាក់​ដល់​លេខ​៧ ​មាន​តម្លៃ​១១១,២​លាន​ផោន។
Lionel Messi ស្ថិត​នៅ​លេខ​២
Cristiano Ronaldo ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៧
បញ្ជី​ឈ្មោះ​​​កីឡាករ​ទាំង​២០​នាក់​ ​ដែល​​មាន​តម្លៃ​ថ្លៃ​ៗ​បំផុត​​គឺ៖
១. Neymar (Barcelona) - ២១៧​លាន​ផោន
២. Lionel Messi (Barcelona) - ១៥០​លាន​ផោន
៣. Paul Pogba (Man Utd) – ១៣៦,៥​លាន​ផោន
៤. Antoine Griezmann (Atletico Madrid) – ១៣២,២​លាន​ផោន
៥. Luis Suarez (Barcelona) – ១២៧,៧​លាន​ផោន
៦. Harry Kane (Tottenham) – ១២២,៤​លាន​ផោន
៧. Cristiano Ronaldo (Real Madrid) – ១១១,២​លាន​ផោន
៨. Paulo Dybala (Juventus) - ១០០​លាន​ផោន
៩. Dele Alli (Tottenham) – ៩៧លាន​ផោន
១០. Eden Hazard (Chelsea) – ៨៩​លាន​ផោន
១១. Gonzalo Higuain (Juventus) - ៨៦​លាន​ផោន
១២. Anthony Martial (Man Utd) – ៨១,៣​លាន​ផោន
១៣. Raheem Sterling (Man City) – ៧៥,២​លាន​ផោន
១៤. Gareth Bale (Real Madrid) – ៧៣,៨​លាន​ផោន
១៥. Yannick Carrasco (Atletico Madrid) - ៧៣​លាន​ផោន
១៦. Sergio Aguero (Man City) - ៧០លាន​ផោន
១៧. Riyad Mahrez (Leicester) – ៦៨,៧​លាន​ផោន
១៩. Mauro Icardi (Inter Milan) – ៦៨,៣​លាន​ផោន
១៩. Kevin De Bruyne (Man City) – ៦៧,៥​លាន​ផោន
២០. Alexis Sanchez (Arsenal) – ៦៧,១​លាន​ផោន៕
Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *