Tuesday, January 17, 2017

ច្បាស់​ការណ៍ហើយ! Rain ចេញ​មុខ​ខ្លួន​ឯង បញ្ជាក់​រឿង​រៀបការ​ជាមួយ​មិត្ត​ស្រី Kim Tae Hee

បន្ទាប់​ពី​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​​ពី​មង្គលការ បន្ទាប់​មក​ក៏​មាន​ការ​បដិសេធ​ពី​ផលិតកម្ម​​ ពេល​តារា​ចម្រៀង Rain បាន​​ចេញ​មក​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថា គេ​នឹង​រៀបការ​ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ Kim Tae Hee។
កាល​ពី​ថ្ងៃ​មិញ សារព័ត៌មាន​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​បាន​​ចេញ​ផ្សាយ​​ព័ត៌មាន​ទាន់​ហេតុការណ៍​​ការ​ប្រកាស​ថ្ងៃ​រៀប​ការ​របស់​ Rain និង Kim Tae Hee។ តែ​យ៉ាងណា​ ភ្លាម​ៗផលិតកម្ម​របស់​តារា​​ទាំង​ពីរ​ បាន​ចេញ​មក​ច្រាន​ចោល​ព័ត៌មាន​នេះ​ទាំង​ស្រុង។ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិល​មុខ​ដោយ​សារ​ព័ត៌មាន​​អ្នក​ទាំង​២។
យ៉ាងណាមិញ ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​សាមី​ខ្លួន​ Rain បាន​សរសេរ​សំបុត្រ​ដោយ​ដៃ​មួយ​សន្លឹក​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​មិញ​​​ប្រកាស​ថា គេ​នឹង​រៀប​ការ​ជាមួយ Kim Tae Hee ប៉ុន្តែ​មិន​ទាន់​ប្រកាស​ថ្ងៃ​​ទេ។​
សម្រង់​ខ្លី​ពី​អ្វី​ដែល​បាន​សរសេរ​ក្នុង​សំបុត្រ Rain បាន​និយាយ​ថា ៖ "Kim Tae He តែងតែ​នៅ​ជាមួយ​ខ្ញុំ​ អំឡុង​ពេល​ខ្ញុំ​ពិបាក​ និង​សប្បាយ​ចិត្ត ហើយ​បាន​​ជួយ​ខ្ញុំ​ឲ្យ​អភិវឌ្ឍន៍​កាន់​តែ​ខ្ពស់​ទៅ​ៗ។ ភាព​ជឿជាក់​ និង​ក្ដី​ស្រឡាញ់​បាន​កើន​ទៅ​រក​ចំណុច​មួយ​ ដែល​ចុង​ក្រោយ​ចេញ​ជា​ផ្លែផ្កា។ មង្គលការ​នឹង​កើត​ឡើង​ជា​ឯកជន ​និង​ស្ងប់ស្ងាត់។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​យល់ ហើយ​ ខ្ញុំ​មិន​អាច​និយាយ​​អំពី​ទីកន្លែង​ និង​ពេលវេលា​ដែល​ពួក​យើង​រៀបការ​នៅ​ពេល​នេះ​បាន​ទេ"៕​​​​​​​​​​​​
Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *