កែវ រំចង់ មិនត្រឹមតែល្បីខ្លួនឯងនោះទេ នៅមានក្មួយស្រីបង្កើតជាប់ឈាមជ័រជាអ្នកប្រដាល់ដែលមានបទពិសោធន៍លើសង្វៀនច្រើនដងដែរនៅសហរដ្ឋអាមេរិក ឥលូវត្រៀមខ្លួនបង្ហាញសមត្ថភាពលើកទី២នៅថៃ ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ៧ល្ងាច តាមប៉ុស្តិ៍លេខ៣ថៃ។

រូបភាព៖ Facebook
តាមការឲ្យដឹងពីភរិយារបស់ជើងខ្លាំង កែវ រំចង់ ថា ឥលូវប្ដីរបស់អ្នកស្រីមិននៅកម្ពុជានោះទេ គឺចេញទៅប្រទេសថៃបានប៉ុន្មានថ្ងៃហើយដើម្បីបង្ហាត់ និងចាំឡើងឲ្យទឹកក្មួយស្រីបង្កើតដែលរស់នៅឯសហរដ្ឋអាមេរិកដែលត្រូវប្រកួតនៅប្រទេសថៃថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ។ ជើងខ្លាំង កែវ រំចង់ ក៏បានឲ្យដឹងពីប្រទេសថៃថា ក្មួយស្រីរបស់គេ សុម៉ាថា មានអាយុ ១៤ឆ្នាំ ប្រកួតបាន ៩ដង ក្នុងនោះឈ្នះ៨ និងចាញ់១។ ក្មួយស្រីបង្កើតរបស់គេនឹងត្រូវប្រកួតនៅខេត្តឈៀងម៉ៃ ប្រទេសថៃ វេលាម៉ោង ៧ល្ងាច ផ្សាយផ្ទាលតាមប៉ុស្តិ៍លេខ៣ ថៃ។

រូបភាព៖ Facebook
បច្ចុប្បន្ន កែង រំចង់ កំពុងស្នាក់នៅប្រទេសថៃដើម្បីប្រាប់តិចនិកប្រកួតក៏ដូចជានៅជួយឲ្យទឹកក្មួយស្រីផងដែរ។ គេគ្រោងនៅប្រទេសថៃប្រហែលជា២សប្តាហ៍ទើបត្រលប់មកកាន់ប្រទេសកម្ពុជាវិញ៕
0 comments:
Post a Comment