Saturday, January 14, 2017

ក្រុម​នាយ​​ពែក​មី​​ ប៉ះ​​ក្រុម​ ចាន់ វឌ្ឍនាកា​នៅ​អូឡាំពិក​ ​ថ្ងៃ​ទី​​២៦ មករា ដើម្បី​..​

តារា​សិល្បៈ​ និង​តារា​បាល់ទាត់​ល្បី​ៗ​ រួម​ទាំង​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ត្រូវ​ប្រឈម​មុខ​​ដាក់​​គ្នា​នៅ​លើ​ទីលាន​នៃ​ពហុកីឡដ្ឋាន​ជាតិ​ ល្ងាច​ថ្ងៃ​ទី​​២៦​ ខែ​មករា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្លា។


បញ្ជីឈ្មោះ​ក្រុម​ទាំង​ពីរ
តាម​​បញ្ជី​ឈ្មោះ​បង្ហាញ​ថា​ ក្រុម​ All Stars របស់​តារា​កំប្លែង​នាយ​ពែក​មី​មាន​​លោក​ព្រឹទ្ធាចារ្យ​ សោម សារ៉ន​ ជា​គ្រូ​បង្វឹក​ ​​ឯកឧត្តម ស សុខា ​តារា​កំប្លែង​នាយ​គ្រឿន​ តារា​ចម្រៀង​ គូម៉ា​, ម៉ៅ ហាជី​ ក្រុម​បុណ្យ​ភូមិ​ ព្រម​ទាំង​​តារា​បាល់ទាត់​ ​ប្រាក់ មុន្នីឧត្តម,​ ទិត្យ ឌីណា, ច្រឹង ពលរដ្ឋ​, កែវ សុខផេង​, ប្រាក់​ មុន្នីភិរុណ, ទៀង ទីនី, ណុប​ តុលា​ និង​ឃឹម បូរី​។
ចំណែក​ក្រុម​តារា​ឆ្នើម​ All Star របស់​ ចាន់​ វឌ្ឍនាកា​ មាន​លោក​ ប្រាក់​ សុខមុន្នី​ជា​គ្រូ​បង្វឹក​ ឯកឧត្តម ​ហ៊ុន ម៉ានី​ តារា​កំប្លែង​ នាយ​ ក្រឹម តារា​ចម្រៀង​ មង្គល​ ទីណា, ស៊ូណូ, ខែម និង កែវ វាសា​ ព្រម​ទាំង​តារា​បាល់ទាត់​​ ឈិន ឈឿន, គួច សុកុម្ភៈ, អ៊ុំ សេរីរ័ត្ន,​ សាយ ពិសិដ្ឋ, ចាន់ រិទ្ធី​, ស៊ូ យ៉ាទី, ស៊ើយ វិសាល​ និង​ ហ៊ួយ ផល្លីន។
ការ​ប្រកួត​​មិត្តភាព​សប្បុរស​ធម៌​រវាង​តារា​ចម្រុះ​បាល់ទាត់​​ និង​សិល្បៈ​នេះ​​ធ្វើ​ឡើង​​​ជា​មួយ​ថ្ងៃ​នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់ទាត់​ពាន​រង្វាន់​ Soccer League នា​ថ្ងៃ​ទី​២៦​ ខែ​មករា ឆ្នាំ​២០១៧​ដែល​ផ្សាយ​ផ្ទាល់​ដោយ​ BTV។ សង្ឃឹម​ថា នឹង​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ចូល​ទស្សនា​នៃ​ការ​មិត្តភាព​ស្បុរស​ធម៌​នេះ។

ចាន់ វឌ្ឍនាកា

Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *