Tuesday, January 17, 2017

​​ភ្នំពេញ​ក្រោន​ ​​ប៉ះ Buriram United ​ស្អែក​នេះ ​ដាក់​ជើង​ពេញ​ដូច​គ្នា​

​លោក រិទ្ធី សំណាង ​ប្រធាន​ក្លឹប​ភ្នំពេញ​ក្រោន ​បាន​អះអាង​ថា ការ​ប្រកួត​ជា​មួយ​ក្លឹប​​​ Buriram United ​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​នា​វេលា​ម៉ោង ៦:០០​នាទី​ស្អែក​​នេះ​​នៅ​កីឡដ្ឋាន​ RSN ក្រុម​ទាំង​ពីរ​​នឹង​ដាក់​​ជើង​ពេញ​​ដូច​គ្នា។
លោក រិទ្ធី សំណាង (ទី១ ខាង​ឆ្វេង)
​ក្នុង​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧ មុន​នេះ​​​​លោក រិទ្ធី សំណាង បាន​ឲ្យ​ដឹង​ថា ​​ក្រុម​ទាំង​ពីរ​បាន​ធ្វើការ​ត្រៀម​កីឡាករ​ល្អ​ៗ​ទាំង​អស់​​ដូច​គ្នា ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​ភាព​ជក់ចិត្ត។ ​ជំនួប​នេះ​​ភ្នំពេញ​ក្រោន​ ចង់​ធ្វើតេស្ត​សមត្ថភាព​កីឡាករ​ក្មេង​ៗ មួយ​ចំនួន​ត្រៀម​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFC Cup ដែល​នឹង​មក​ដល់​ចុង​ខែ​នេះ។
​លោក​បន្ថែម​ថា ការ​ប្រកួត​នេះ​ក៏​មាន​ការ​ព្រួយបារម្ភ​ខ្លាច​មាន​របួស​ផង​ដែរ ព្រោះ​​​​ប្រកួត​ផ្លូវ​ការ​ជិត​មក​ដល់។ ប៉ុន្តែ​ទោះ​មាន​ការ​ព្រួយបារម្ភ​ក្ដី​​ត្រូវ​តែ​ធ្វើ​ ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត​របស់​ក្លឹប​ ​និង​កែខៃ​​ចំណុច​ទាំង​នោះ​ឲ្យ​ក្រុម​ខ្លាំង។
​ងាក​ទៅ​កាន់​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​ លោក ​ Oleg Starynskyi ​​​​បាន​និយាយ​ថា ​​វា​ជា​រឿង​ពិបាក​មួយ​ ក្នុង​ការ​យក​ឈ្នះ​ដៃ​គូ​ជើង​ខ្លាំង​ដូច​ជា Buriram ។ ​ទោះ​បី​ការ​ប្រកួត​នេះ​ជា​ជំនួប​មិត្ត​ភាព​ ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​មិន​ចង់​ទទួល​បាន​លទ្ធផល​អាក្រក់​នោះ​ទេ។
Oleg Starynskyi
​ចំណែក​លោក Ranko Popovic ​គ្រូ​បង្វឹក​ក្រុម Buriram​​ បញ្ចេញ​ទស្សន​ថា ​ការ​ប្រកួត​ស្អែក​នេះ​ក្រុម​របស់​លោក នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​​។ ​​​លោក​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន ដែល​មាន​ការ​ប្រកួត​មួយ​នេះ​ ​ហើយ​​លោក​សង្ឃឹម​ថា​ ក្រោយ​ប្រកួត​ក្រុម​ទាំង​ពីរ​ នឹង​​អាច​​​​បង្កើន​ចំណង​មិត្ត​ភាព​ផង​ដែរ។
Ranko Popovic
​ការ​ប្រកួត​មិត្ត​ភាព​នេះ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ BTV ។ ភ្នំពេញ​ក្រោន ​ប្រកួត​មិត្តភាព​នេះ​ក្នុង​គោល​បំណង​ត្រៀម​ប្រកួត ​Play-Off ពាន​រង្វាន់ AFC Cup 2017 ទល់នឹង​ក្លឹប Home United របស់​សិង្ហបុរី​នា​​ថ្ងៃទី៣០ ខែ​មករា ​​ឆ្នាំ​២០១៧​ ៕

Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *