Monday, January 16, 2017

យុគ​ យក្ស​ផ្លែ ​​ចាញ់​ប្រកួត​ទី​១ ​នៅ​តែ​សង្ឃឹម​ឡើង​​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់ PNN

​«​នៅ​មាន​សង្ឃឹម​បង...​ខ្ញុំ​គិត​ថា នៅ​អាច​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ទោះ​ចាញ់​ប្រកួត​ទី​១ នេះ​ក្ដី» ជា​សម្ដី​អ្នក​ប្រដាល់​ យុគ​ យក្ស​ផ្លែ ​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ដៃ​ Kamlaiyouk ដោយ​ពិន្ទុ​​កាល​ពី​ម្សិល​មិញ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​លើក​ទី​១ របស់​ខ្លួន​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​របស់ PNN ។
យុគ​ យក្ស​ផ្លែ ​(ក្រហម)
​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ បូរី​រាជ​សីហ៍​​មាន​រិទ្ធិ​​​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​បរាជ័យ​លើក​នេះ​ជា​ការ​ភ្លាត់​​នៅ​ទឹក​ទី​៣ ដែល​បណ្ដោយ​អោយ​ថៃ​​ឡើង​ជង្គង់​ពេញ​ធ្វើ​ឲ្យ​រូប​គេ​ថយ​កម្លាំង​​ខ្លាំង។ ប៉ុន្តែ​ទោះ​បរាជ័យ​លើក​នេះ​ក្ដី​​ រូប​​គេ​តាំង​ចិត្ត​ថា នឹង​ប្រឹងប្រែង​យក​ឈ្នះ​ប្រកួត​ក្រោយ​ៗ ​ពិសេស​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។
​​ការ​ត្រៀម​ខ្លួន​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​វគ្គ​សន្សំ​ពិន្ទុ​លើក​ទី​១​នេះ​​ យក្ស​ផ្លែ ប្រាប់​ថា បាន​ហ្វឹកហាត់​ពេញ​ល្អ​​ ហើយ​បើ​មាន​ឱកាស​​ជួប​កីឡាករ​ថៃ​រូប​នេះ​ម្ដង​ទៀត នឹង​ប្ដេជ្ញា​​យក​ឈ្នះ​ឲ្យ​បាន។ ​​​សម្រាប់​​ជា​ការ​ផ្ដាំ​ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​​​អ្នក​ប្រដាល់​​មិន​សូវ​ខ្ពស់​រូប​នេះ​​ ប្ដេជ្ញា​ថា នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រូប​គេ​ទាំង​​​អស់​​ខក​​បំណង​ទៀត​ទេ។
​សូម​បញ្ជាក់​ថា ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ខាង​លើ ​កាល​ពី​ម្សិល​មិញ​នេះ​ ​ម៉ន សា​ម៉េត ក៏​បាន​​បរាជ័យ​ដោយ​ពិន្ទុ​​ដូច​គ្នា​ក្រោម​​ដៃ​​​ជើង​ខ្លាំង Phetnginthong ។ ​បេក្ខភាព​កីឡាករ​កម្ពុជា​​មាន​​តែ ពេជ្រ ម្ទេស​ខ្មាំង ម្នាក់​ប៉ុណ្ណោះ​ដែល​ដណ្ដើម​បាន​ ៣ ពិន្ទុ។ ចំណែក​ខាង​ថៃ​​​អ្នក​មាន​ ៣ ពិន្ទុ​មាន​បី​រូប​គឺ Phetnginthong , Kamlaiyouk និង Phoun Sawath ៕ ​​​


Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *