Tuesday, January 17, 2017

វឌ្ឍនាកា ទម្លាយ​ថា ​​មាន​ក្លឹប​​​ផ្សេង​ហ៊ាន​​ឲ្យ​​​ថ្លៃ​ខ្ពស់​ជាង​​​ក្លឹប​ Fujieda MYFC

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​​បឹង​កេត​អង្គរ​​ ចាន់ វឌ្ឍនាកា ​បាន​ចុះ​កុង​ត្រា​លើ​កិច្ច​សន្យា​ខ្ចី​ជើង​ចំនួន ១​រដូវ​កាល​ កាល​ពី​ល្ងាច​​​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧ នេះ​ជា​មួយ​ក្លឹប Fujieda MYFC ​ ​។ ​បន្ទាប់​ពី​ចុះ​កុង​ត្រា​រួច​រាល់​​​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​រូប​​នេះ​បាន​ទម្លាយ​​ថា មាន​ក្លឹប​ផ្សេង​ហ៊ាន​ឲ្យ​តម្លៃ​ក្នុង​ការ​ផ្ទេរ​ចេញ​ខ្ពស់​ជាង​ក្លឹប​ជប៉ុន​មួយ​នេះ​ទៅ​​ទៀត។  
  ​​អតីត​កីឡាករ​របស់​ក្លឹប​ព្រះខ័ន​រាជ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​តាម​ពិត​មុន​ឈាន​ដល់​ការ​ផ្ទេរ​​​ចេញ​ពី​ក្លឹប​​បឹង​កេត​អង្គរ​​មាន​ក្លឹប​ពីរ​ឬ​បី​បាន​ទាក់​ទង​មក​គេ​ ហើយ​អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​​​គឺ​ក្លឹប​ផ្សេង​ទាំង​នោះ ហ៊ាន​ផ្ដល់​ប្រាក់​ខែ​​ខ្ពស់​ជាង​ក្លឹប​របស់​​ជប៉ុន​មួយ​នេះ​ទៅ​ទៀត​។ ​ប៉ុន្តែ​ចំពោះ​ចំនួន​ប្រាក់​ខែ​​ប៉ុន្មាន​គឺ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​​ឡើយ។  
​​ខ្សែ​ប្រយុទ្ធ​ស្នូល​​សំខាន់​របស់​បឹង​កេត​​រូប​នេះ​​​ បង្ហើប​មូល​ហេតុ​ដែល​បោះ​បង់​លុយ​ធំ ​ហើយ​ងាក​​​មក​រក​ក្លឹប​​របស់​​ជប៉ុន​​ ពី​ព្រោះ​​ពេញ​ចិត្ត​​ចំពោះ​​ការ​ទទួល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​​ពី​ក្លឹប​​លំដាប់​ទី​បី​មួយ​នេះ​នៅ​ពេល​ទៅ​ហ្វឹកហាត់​នៅ​ទី​​​នោះ​ចំនួន​១ សប្ដាហ៍​​កាល​ពី​ពេល​កន្លង​ទៅ​។ ជាង​នេះ​ទៅ​ទៀត​​រូប​គេ​​ទទួល​ការ​ជំរុញ​​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ ​ក្នុង​ការ​​សម្រេច​ទៅ​លេង​នៅ​ ជប៉ុន ​​និង​ក៏​​ជា​ចំណូល​ចិត្ត​របស់​គេ​ផ្ទាល់់​ដែល​ពេញ​ចិត្ត​​ចំពោះ​​​របៀប​នៃ​ការ​ហ្វឹកហាត់​​​យ៉ាង​ពិសេស​របស់​ក្លឹប​ Fujieda MYFC​ ។
​សូម​បញ្ជាក់​ថា ចាន់ វឌ្ឍនាកា នឹង​ពាក់​អាវ​លេខ ១១​ដដែល​នៅ​ក្លឹប  Fujieda MYFC ​ ​ព្រម​ទាំង​​ហោះ​ទៅ​ទឹក​ដី​ជប៉ុន​​​នា​កំឡុង​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ​៕      
Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *