Tuesday, January 17, 2017

វៀតណាម ​ដាក់​រហស្សនាម ចាន់ វឌ្ឍនាកា ​ថា "Messi កម្ពុជា”

​វិបសាយ​ដ៏​ល្បី​​របស់​វៀតណាម​មួយ​ ​បាន​ចេញ​ផ្សាយ​ពី​តារា​​បាល់ទាត់​ឆ្នើម​របស់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ចាន់ វឌ្ឍនាកា ​ដោយ​ដាក់​​រហស្សនាម​​ឲ្យ​​ថា "Messi Cambodia” (Messi កម្ពុជា)។
ចាន់ វឌ្ឍនាកា ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា
Kenh14 ​បាន​ចេញ​ផ្សាយ​ថា ​​ខ្សែ​ប្រយុទ្ធ​​ វឌ្ឍនាកា ​ពិត​ជា​មាន​សមត្ថភាព​អស្ចារ្យ​ សក្ដិសម​នឹង​រហស្សនាម "Messi ​កម្ពុជា” ​ពិត​មែន ដោយសារ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ មាន​ល្បឿន​លឿន​ បច្ចេកទេស​ញាក់​ល្អ ​និង​មាន​តិចនិក​ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ពិបាក​ក្នុង​ការ​បិទ។ ​ប្រភព​ដដែល​នេះ​បន្ថែម​ថា ​កីឡាករ​វ័យ​​២២​ឆ្នាំ​​របស់​កម្ពុជា​រូប​នេះ ក៏​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​​បណ្ដា​សារព័ត៌មាន​ល្បីៗ​ជុំវិញ​ពិភពលោក​ មិន​ចាញ់​​​តារា​ឆ្នើម​ Le Cong Vinh ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​និង​ Teerasil Dangda ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ថៃ​​​នោះ​ទេ។
សម្រាប់​យុទ្ធនាការ​ពាន​រង្វាន់​ AFF Suzuki Cup 2016 ​វឌ្ឍនាកា​ ក៏​ត្រូវ​បាន​ទូរទស្សន៍​​ដ៏​ល្បី​របស់​អាមេរិក Fox Sports ​បាន​ដាក់​រហស្សនាម​ថា "Golden Boy” ​របស់​កម្ពុជា​ផង​ដែរ។ ទោះ​បី​​កម្ពុជា ​ចាញ់​ទាំង​៣​ប្រកួត​ក្នុង​ពូល B​ ​​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បឹង​កេត​អង្គរ​ (វឌ្ឍនាកា) ​​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​អាច​ស៊ុត​ចូល​ម៉ាឡេស៊ី ​២​គ្រាប់ និង​ Assist ​ឲ្យ​មិត្ត​រួម​ក្រុម​ សុះ ស៊ូហាណា ​ស៊ុត​ចូល​មីយ៉ាន់ម៉ា​​១​គ្រាប់​ ​មុន​ពេល​​ប្រកួត​ចុង​ក្រោយ​ប៉ះ​វៀតណាម​យប់​មិញ ធ្វើ​ឲ្យ​ខ្សែ​ការពារ​វៀតណាម​​ទទួល​បាន​កាត​ក្រហម​ម្នាក់៕

Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *