Tuesday, January 17, 2017

ស្រឡាញ់​អត់​ បើ​ Galaxy S8 មាន​រូបរាង​បែប​នេះ?​​​​​

វិបសាយ​ SamMobile ទទួល​បាន​រូបភាព​មួយ​សន្លឹក​ពី​អ្នក​អាន​របស់​ខ្លួន​ឈ្មោះ​ Chris ដែល​ជា​រូបរាង​ Galaxy S8 បង្កើត (Render) ​ឡើង​ដោយ​ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម​ចេញ​ផ្សាយ​កន្លង​មក។
តោះ​! វិភាគ​ពី​រូបរាង​របស់​ Galaxy S8 ​ដែល​ Render ​តាម​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់គ្នា៖
@ ការ​រចនា ៖ ក្រឡេក​មើល​រូបរាង​ឃើញ​ថា​ Samsung មិន​បាន​ចេញ​ឆ្ងាយ​ពី​ Galaxy S6 ឡើយ​ដោយ​នៅ​បន្ត​ប្រើ​ប្រាស់​ការ​រចនា​រាង​ទូរសព្ទ​បែប​នេះ​ដដែល។
@ គ្មាន​ប៊ូតុង​ Home ៖ ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ចេញ​ផ្សាយ​ថា​ S8 គឺ​លែង​មាន​ប៊ូតុង​ Home ដែល​អាច​មើល​ឃើញ​ទៀត​ហើយ ប៉ុន្តែ​នឹង​បង្កប់​លើ​ផ្ទៃ​អេក្រង់​វិញ។
@ អេក្រង់​ស្ទើរ​តែ​គ្មាន​គែម​សង​ខាង ៖ ទូរសព្ទ​ដែល​មាន​គែម​​សង​ខាង​តិច​តួច​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ថ្មី​ចំពោះ​អ្នក​ប្រើ​ប្រាស់​ ដូច​នេះ​ Samsung ទំនង​ជា​ដើរ​តាម​គន្លង​នេះ​តាម​រយៈ​ការ​លុប​ប៊ូតុង​ Home ចេញ។
@ រាង​អេក្រង់​កាន់​តែ​កោង ៖ អេក្រង់​កោង​ធ្វើ​ឲ្យ​ Samsung ទទួល​បាន​ជោគជ័យ​កាន់​តែ​ខ្លាំង​ ហើយ​ចំពោះ​ S8 នេះ​​គែម​អេក្រង់​សង​ខាង​កាន់​តែ​មាន​រាង​កោង​ជាង​មុន។
@ មិន​ឃើញ​មាន​ទ្រនាប់​ស្កេន​ក្រយៅដៃ ៖ តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ Samsung នឹង​បង្កប់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​ទៅ​លើ​ផ្ទាំង​អេក្រង់​ខាង​មុខ។
យ៉ាង​ណាៗ​ក៏​សុំ​​បញ្ជាក់​ដែរ​ថា​​រូបភាព​ខាង​លើ​គ្រាន់​តែ​ជា​ការ​ Render ចេញ​ពី​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​ ហេតុ​នេះ​វា​អាច​មាន​ភាព​ខុស​គ្នា​ពី​រូបរាង​ពិត​ដែល​នឹង​បង្ហាញ​ផ្លូវ​ការ​នៅ​អំឡុង​ខែ​កុម្ភៈ ឬ មីនា​ខាង​មុខ៕​​​
Share:

0 comments:

Post a Comment

Copyright 2017 Lik Dy. Powered by Blogger.

Featured Post

សុទ្ធ​តែល្អ​ ម៉ឺន សុភា, ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិន្រ្តា​ ជាប់​ឈ្មោះ​​ទៅ​ស៊ីហ្គេម​ ២០១៧

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ប្អូន​បង្កើត​ ឡៅ​ ចិន្រ្តា​ បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​​សេរី​ ​ដើម្បី​​ហ្វឹក​ហា...

Most Viewed

Contact Form

Name

Email *

Message *