ស្មាតហ្វូនផ្ទុះថ្មបានក្លាយជាប្រធានបទក្ដៅគគុកមួយនៅឆ្នាំ ២០១៦ ដែលធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនតូចមានការខ្លាចរអា។

ដើម្បីទប់ស្កាត់បញ្ហានេះ និងដើម្បីឲ្យអ្នកប្រើប្រាស់ទុកចិត្ត ក្រុមហ៊ុន LG បានចេញការធានាថាចាប់ពីស្មាតហ្វូនជំនាន់ថ្មី LG G6 តទៅក្រុមហ៊ុននឹងប្រើបច្ចេកវិទ្យាផលិតពិសេសដើម្បីកុំឲ្យស្មាតហ្វូនឡើងកម្ដៅ ជាហេតុធ្វើឲ្យផ្ទុះ។ ស្មាតហ្វូនជំនាន់ថ្មីរបស់ LG នឹងផលិតដោយមានបំពង់សម្រាប់បញ្ចេញកម្ដៅពីខាងក្នុង ដែលជាធម្មតាឃើញមានប្រើលើកុំព្យូទ័រលើតុ ឬ កុំព្យូទ័រយួរដៃ ដោយវាអាចបញ្ចុះកម្ដៅបានយ៉ាងរហ័ស។

រូបភាព Teaser របស់ LG G6
មិនតែប៉ុណ្ណោះក្រុមហ៊ុនកូរ៉េខាងត្បូងនេះក៏នឹងធ្វើតេស្តយ៉ាងខ្លាំងក្លាលើស្មាតហ្វូនរបស់ខ្លួន ដោយយកឧបករណ៍ស្រួចចាក់, យកទៅទម្លាក់ និង ធ្វើឲ្យវារងការប៉ះទង្គិចយ៉ាងដំណំ ដើម្បីធានាថានឹងមិនផ្ទុះថ្មទោះស្ថិតក្នុងហេតុការណ៍ដូចដែលបានតេស្តក្ដី។
LG G6 រំពឹងថានឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ WMC នៅខែក្រោយនេះ ហើយក៏រំពឹងថានឹងចេញលក់លើទីផ្សារចាប់ពីថ្ងៃទី ១០ មីនាតទៅ៕
0 comments:
Post a Comment